ថ្មីៗនេះ អ្នកនាង Love Riya បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានដឹងថា មានចោរចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ ខណៈអ្នកនាង និងក្រុមគ្រួសារ និងព្រមទាំងកូនចៅជាបុគ្គលិកទាំងអស់ ចាកចេញពីផ្ទះធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត។ ហេតុការណ៍ចោរលួចចូលគាស់ផ្ទះនេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។ ក្នុងនោះផងដែរ អ្នកនាងដែលពោរពេញទៅដោយអារម្មណ៍តក់ស្លុត បានឡាយប្រាប់ថា ចោរបានលួចលុយពីក្នុងទូរដែកអស់ ៣០ ម៉ឺនដុល្លារ ឯណោះ តែរបស់របរ និងសម្ភារផ្សេងៗមិនបានបាត់ទៅណានោះទេ រួមទាំងទូរស័ព្ទដៃផងដែរ។

បន្ទាប់មក អ្នកនាង រីយ៉ា ក៏បានប្តឹងទៅសមត្ថកិច្ច ទាក់ទងចោរចូលគាស់ផ្ទះលួចយកលុយអស់ ៣០ ម៉ឺនដុល្លារ។ តែទោះយ៉ាងណា នៅពេលសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុជាក់ស្តែង បានរកឃើញថា ចោរបានឡើងចូលលួចលុយទូដែកតូចគ្មានដាក់លុយទេ។ ចំណែកឯទូរដែកធំ ត្រូវបានចោរលើកមកដាក់នៅសំយ៉ាប់ខាងមុខ ក្រៅពីនេះពុំមានការបាត់បង់អ្វីទៀតឡើយ។ សរុបជារួម គឺទ្រព្យសម្បត្តិរបស់អ្នកនាងរីយ៉ា ពុំមានការបាត់បង់អ្វីទាំងអស់។

ក្រោយពីរឿងនេះបានផ្ទុះឡើង ដោយមានការរិះគន់យ៉ាងចាស់ៗដៃ ពីសំណាក់អ្នកលេងបណ្តាញសង្គម ទាក់ទងចោទប្រកាន់ថាអ្នកនាង រីយ៉ា និយាយបំប៉ោងព័ត៌មាន ឬ ផ្តល់ព័ត៌មានក្លែងដល់សមត្ថកិច្ច ដែលអាចជាបទល្មើសនោះ ពេលនេះ អ្នកនាង រីយ៉ា បានចេញវីដេអូសុំទោសដល់សមត្ថកិច្ច និងសូមបកស្រាយអំពីរឿងនេះ ដែលនាំឲ្យមហាជនមានការយល់ច្រឡំ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ